About Me

11402831_725492800894166_3100974710984490520_o

រស់ដើម្បីជាតិនិងសាសនា

​បើរស់ដើម្បីតែអាត្មាពិតជាអន់ជាងស្រមោចអង្ក្រងមែន

10551463_1457567034519298_6090548814092637_o

ក្រុមយុវជនខ្មែរយួន ពស ២៥៥៨ គស ២០១៤

ហេតុអ្វីបានជាវត្តបែកបាក់សាមគ្គី

វត្តបែកបាក់សាមគ្គីគ្នាព្រោះ

១ គ្រហស្ថជាអ្នកគ្រប់គ្រងព្រះសង្ឃ​ អំណាចទាំងអស់ស្ថិតនៅលើគ្រហស្ថ មិនមានការបែងចែកអំណាចច្បាស់លាស់ គ្មានតួនាទីនិងការងារដាច់ពីគ្នាពិតប្រាកដ ។​

២ ខុសនឹងធម៌វិន័យព្រះពុទ្ធសាសនា ព្រះសង្ឃអ្នកសិក្សាធម៌អាថ៌សាស្រ្តាវិន័យ​ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុទ្ធបរិស័ទខ្មែរ ដឹងច្បាស់ទាំងអស់គ្នាថា វត្តជារបស់សង្ឃ វេរប្រគេនព្រះសង្ឃដាច់ស្រឡះដោយធ្វើបុណ្យឆ្លង លែងប្រកាន់ថាជារបស់ខ្លួន​ ធ្វើបុណ្យ​ធ្វើទានសីលភាវនានឹងព្រះសង្ឃ ព្រះសង្ឃមានសីល មានគុណធម៌ខ្ពស់ តែរស់នៅធ្វើការងារក្រោមគ្រហស្ថអ្នកគ្រប់គ្រង គ្មានសីល ឬមានគុណធម៌ទាប​ ច្រើនតែយករឿងផ្ទាល់ខ្លួនមកដាក់ក្នុងវត្ត ដូចជាគំនំុ​គុំគួន គំនិតផ្ទាល់ខ្លួន ការចូលបក្សនយោបាយ ប្រកាន់បក្សពួក បុគ្គលនិយមជាដើម ។

៣​ វត្តបានកសាងដោយគ្រហស្ថ គ្រប់គ្រងដោយគ្រហស្ថ ហើយបាននិមន្តលោកមកគង់នៅជាខាងក្រោយ​ អ្នកនិមន្តលោកមក ឲ្យលោកដឹងគុណជានិច្ចមួយជីវិត មិនឲ្យលោកនៅជាកណ្តាល ស្ថិតនៅក្នុងភាពជាព្រះសង្ឃរបស់ឧបាសក ឧបាសិកា ទាយក ទាយិកាគ្រប់រូប ឲ្យលោកការពារតែខ្លួន ដោយមិនយកធម៌វិន័យមកប្រតិបត្តិនិងផ្សព្វផ្សាយ យកព្រះសង្ឃជាឧបករណ៍សេដ្ឋកិច្ចនិងនយោបាយ ។

៤​​ ព្រះសង្ឃខ្លួនឯងខ្លះ​ មិនមានចំណេះដឹងគ្រប់គ្រាន់ ឬក៏ចេះធម៌វិន័យដែរតែមិនបដិបត្តិ មិនយកប្រយោជន៍ជាតិនិងសាសនាជាធំ អាត្មានិយ ជាប់កប់ផុងក្នុងអំណាចលាភសក្ការះ​ កាន់ជើងបុគ្គលនិងបក្សពួក​ គ្មានយុត្តិធម៌​ មិនហ៊ានចេញមុខការពារបុណ្យបាបទ្រឹស្តីព្រះពុទ្ធសាសនា​ អែបអបតម្រូវតែចិត្តរបស់គ្រហស្ថដើម្បីនយោបាយនិងសេដ្ឋកិច្ច មិនយកព្រះសង្ឃគ្នាឯងជាទីពឹង បែរជាយកគ្រហស្ថជាទីពឹងវិញ​ មិនសន្សំសុខនឹងព្រះសង្ឃគ្នាឯង តែខំប្រឹងសន្សំសុខជាមួយនឹងគ្រហស្ថដែលខ្លួនស្រឡាញ់ ។

ដើម្បីដោះស្រាយវបិត្តិទាំងនេះ

ខ្ញុំបាននឹងកំពុងប្រតិបត្តិដូចតទៅនេះ

១ ​ហ៊ានចេញមុខបដិសេធឬគាំទ្របុណ្យបាប ល្អអាក្រក់ យត្តិធម៌អយុត្តិធម៌ សេរីភាព លទ្ធិប្រជាធិប្បតេយ្យ ប្រយោជន៍សង្គមប្រយោជន៍បុគ្គល មិនស្ថិតនៅក្រោមបុគ្គលឬបក្សពួកណាមួយឡើយ​ ​​តែងតែហុចដៃទៅគ្រប់និន្នាការពុទ្ធបរិស័ទ ព្រះសង្ឃ គណះកម្មការវត្ត អង្គការ សមាគម អ្នកនយោបាយ អ្នកសេដ្ឌកិច្ច កសិករកម្មករ ចាស់ក្មេង អ្នកក្រីក្រទូរគ៌ត ជនអានាថាជាដើម រហូតដល់ខ្មែរនិងសហគមបរទេស​ តាមតែអាចធ្វើបាន ។

លទ្ធផល

វត្តពីរក្លាយជាវត្តមួយ វត្តក្រហមលែងមាននៅ ពស ២៥៤៩ គស ២០០៥​ វត្តសាមគ្គីធម្មិការាម ក្រុងប្រូកឃ្លីន និង វត្តជោតនារាម បុរីនីវយ៉ក ក្រុងប្រង់ មានសាមគ្គីកាន់តែខិតចូលជិតគ្នាជារៀងរាល់ថ្ងៃ ចំពោះព្រះសង្ឃ គណះកម្មការ និងពុទ្ធបរិស័ទ​ ឯ វត្តរតនារាម ​រដ្ឋខានិចធីខាត់ និង វត្តជោតនារាម បុរីនីវយ៉ក ក៏ផ្តើមមានសាមគ្គីធម៌នៅ ពស ២៥៥៨ គស ២០១៤ ។

ចុះអ្នកវិញបានធ្វើអ្វីខ្លះហើយមានឆន្ទសាមគ្គីពិតប្រាកដឬនៅ?​

វត្តជោតនារាម និង វត្តសាមគ្គីធម្មិការាម​

ទំនាក់ទំនងមានទៅមានមកតាមរយះចៅអធិការនិងប្រធាន

  • ព្រះសង្ឃនិងព្រះសង្ឃ

475164_266029253514436_605827563_o

ពិធិបុណ្យរាប់បាត្រនៅវត្តសាមគ្គីធម្មិការាម​ ​ពស ២៥៥៦ គស ២០១២

បើគ្រហស្ថបែកបាក់សាមគ្គី ព្រះសង្ឃក៏បែកបាក់សាមគ្គីដែរ ព្រោះគ្រហស្ថជាអ្នកធានាព្រះសង្ឃមក ជាអ្នកគ្រប់គ្រងព្រះសង្ឃ ព្រះសង្ឃមិនគង់នៅជាកណ្តាល មិនយកព្រះធម៌ជាទីពឹងតែយកលាភសក្ការះជាទីពឹង​ កាន់ជើងតែម្ខាងៗ ព្រះសង្ឃអាត្មានិយម យកប្រយោជបុគ្គលនិងបក្សពួកជាធំ​ ខ្ញុំបដិសេធជាដាច់ខាត ព្រោះខ្មែរខ្លាំងខ្មែរសាមគ្គុី ខ្មែររស់មូលមីរខ្មែរឈ្នះ ហើយសាមគ្គីកើតបានដោយ ១ ព្រះសង្ឃ ២ គណះកម្មការ ៣ ពុទ្ធបរិស័ទ។

រូបថតនិងការងារគ្រប់យ៉ាងទីនេះក្តីផ្សេងៗក្តី ពិតជាតឹកតាងជាក់ស្តែងនៃមនោសច្ចេតនារបស់ខ្ញុំដើមពង្រឹងពង្រីកបង្កើតឲ្យមានសាមគ្គីធម៌ពិតប្រាកដ ក្នុងសង្គមខ្មែរទាំងមូលក្នុងក្រៅប្រទេស ចុះអ្នកវិញបានធ្វើដូចម្តេចហើយ?

12091409_1672764296332903_4429138486135602480_o

បុណ្យកឋិនទានសាមគ្គី​​ ព.ស ២៥៥៩ គ.ស ២០១៥

ផ្តើមដោយទាយិកា ​ង៉ោ គឹមង ស្វាមី លី ផេង កូនប្រុសស្រីញាតិមិត្តជិតឆ្ងាយ និងឧបាសិកា បែន សេក

ព្រះភិក្ខុចន្ទតេ្ថរោ​​ ធម៌ ប៊ុនធឿន ចៅអធិការ វត្តសាមគ្គុីធម្មិការាម​ ប្រទានសីល

12091411_1672764856332847_72745134046296931_o

កឋិនទានសាមគ្គី ព.ស ២៥៥៩ គ.ស ២០១៥

ព្រះភិក្ខុចន្ទត្ថេរោ ធម៌ ប៊ុនធឿន ដឹកនាំកម្មវិធីបុណ្យនិងដង្ហែអង្គកឋិនទានជុំវិញបុស្បុកក្រោយវត្ត

  • គណះកម្មការនិងគណះកម្មការ

10516783_1510202175922450_1481564138297099203_n

បុណ្យកឋិនទានសាមគ្គី ព.ស ២៥៥៩ គ.ស ២០១៥

ប្រធាន ដួង ចំរើន ប្រធានវត្តជោតនារាម​ និង ប្រធាន សេង សុផាណា​ ប្រធានវត្តសាមគ្គីធម្មិការាម​ ប្រកាសបច្ច័យ

11865346_1639891989620134_6711218452535482689_o

បុណ្យចម្រើនព្រះជន្មប្រចាំឆ្នាំ ព.ស ២៥៥៩ គ.ស ២០១៥

ព្រះភិក្ខុចន្ទត្ថេរោ ធម៌ ប៊ុនធឿន សម្តែងព្រះធម៌ទេសនា

1556229_488224081294951_2118552403_o

បុណ្យខួបព្រះតេជព្រះគុណសំវរសីលោ ឡុង មាន អតីតចៅអធិការ វត្តសាមគ្គីធម្មិការាម​

ព.ស ២៥៥៦ គ.ស ២០១២​ ព្រះភិក្ខុចន្ទត្ថេរោនិងខ្ញុំក្នុងពិធីសូត្រមន្ត

10550029_1462229534053048_4590025422066923783_o

ដង្ហែបុណ្យកឋិនទានវត្តសាមគ្គីធម្មិការាម​ ព.ស ២៥៥៧ គ.ស ២០១៣ ផ្តើមដោយទាយិកា កែវ វណ្ណា

ពីស្តាំមកឆ្វេង

១ លោកតា មាស វុឌ្ឍីន៍ ពីវត្តធម្មរង្សី រដ្ឋវឺសុីញ៉ា ២ ព្រះអង្គ ពីវត្តពុទ្ធិការាម ក្រុងវ៉ាសុីងតុន ឌីសុី ៣ ព្រះអង្គ ធម៌ ប៊ុនធឿន ៤ ព្រះអង្គសច្ចនន្ត និង រូបខ្ញុំ​ រូបថតនេះ ខ្ញុំពេញចិត្តឧទ្ទិសចំពោះសាមគ្គីធម៌ហើយបានសរសេរកំណាព្យសាមគ្គីដាក់កញ្ចក់ពាក់នៅលើជញ្ជាំងសាលាបុណ្យ ដើម្បីស្មារតីសាមគ្គីភាពរវាងវត្តទាំងពីរប្រចាំ ព.ស ២៥៥៧ គ.ស ២០១៣ ។

សង្ឃស្ស សាមគ្គី សាមគ្គានំ តបោ សុខោ

                                                     ព្រះសង្ឃរួមសាមគ្គី​        បរិស័ទមូលមីរសប្បាយក្រៃ

                                                     បើសង្ឃបែកពីរបី         ទោះវត្តដីធំគ្មានប្រយោជន៍ ។

44834_448196811930164_354779562_n

បុណ្យចូលឆ្នាំខ្មែរលើកទី ០១ នៅសារមន្ទីរូប ក្រុងម៉ាន់ហាត់ ព.ស ២៥៥៧ គ.ស ២០១៣

ព្រះភិក្ខុចន្ទតេ្ថរោនិងខ្ញុំក្នុងពិធីសូត្រមន្ត

  • គណះកម្មការនិងគណះកម្មការ
  • ពុទ្ធបរិស័ទនិងពុទ្ធបរិស័ទ

វត្តជោតនារាម ​និង វត្តពុទ្ធិការាម

ទំនាក់ទំនងមានទៅមានមកតាមរយះចៅអធិការនិងប្រធាន

  • ព្រះសង្ឃនិងគណះកម្មការ

11145063_1601542943455039_6166468258095507171_o

ឧបាសក​ ទន់ សុវណ្ណ ប្រធានវត្តពុទ្ធិការាម និងខ្ញុំនៅសេតវិមាន

ក្នុងពិធីសន្និសិទ្ធលើកទី ០១ អំពីព្រះពុទ្ឋសាសនាក្នុងសហរដ្ឋអាមេរិក

  •  ព្រះសង្ឃនិងព្រះសង្ឃ

10268518_1462266600716008_831765555474604281_n

បុណ្យកឋិនទាន​ ព.ស ២៥៥៦ គ.ស ២០១២ ផ្តើមដោយប្រធាន ដួង ចំរើន កូនប្រុសស្រី និងញាតិមិត្ត

ព្រះសង្ឃបិណ្ឌបាត្រ ព្រះសង្ឃវត្តពុទ្ធិការាម រដ្ឋម៉ារីលែន រដ្ឋធានី វត្តសាមគ្គីធម្មិការាម  ​វត្តធម្មរង្សី រដ្ឋវឺសុីញ៉ា និង វត្តជោតនារាម

ពីស្តាំមកឆ្វេង

១​ ចៅអធិការវត្តពុទ្ធិការាម ​អ៊ុក ចាន់ហន ២ ព្រះភិក្ខុ អ៊ុង ប៊ុនសុីន វត្តសាមគ្គីធម្មិការាម ​៣ ព្រះភិក្ខុ ពុធ ពឿន វត្តពុទ្ធិការាម ៤ ភិក្ខុកណ្តាល ៥ ភិក្ខុ ធម៌ ប៊ុនធឿន វត្តសាមគ្គីធម្មិការាម ៦ ភិក្ខសច្ចនន្ត ៧ ព្រះភិក្ខុ មាស វុឌ្ឃីន៍ វត្តធម្មរង្សី

10532921_1462231477386187_4437552524339573616_o

ក្រើនកឋិនវត្តសាមគ្គីធម្មិការាម ​ព.ស ២៥៥៧ គ.ស​ ២០១៣

ពីឆ្វេងមកស្តាំ

១ ព្រះភិក្ខុ មាស វុឌ្ឃីន៍ ២ ខ្ញុំ ៣ ព្រះភិក្ខុ អ៊ុក ច័ន្ទហន ចៅអធិការវត្តពុទ្ធិការាម ​៤ ព្រះភិក្ខុចន្ទត្តេរោ ​ធម៌ ប៊ុនធឿន ៥ ព្រះភិក្ខុ?

  • គណះកម្មការនិងគណះកម្មការ
  • ពុទ្ធបរិស័ទនិងពុទ្ធបរិស័ទ

វត្តជោតនារាម និង វត្តធម្មឃោសនារាម រដ្ឋរ៉ុតអៃលែន ក្រុងក្រែនស្តុន

ទំនាក់ទំនងមានទៅមានមកតាមរយះចៅអធិការ

  • ព្រះសង្ឃនិងព្រះសង្ឃ

12191362_1672763702999629_5174233290234009642_o

បុណ្យកឋិនទានសាមគ្គី ព.ស​ ២៥៥៩ គ.ស ២០១៥ ផ្តើមដោយឧបាសិកា ង៉ោ គឹមឡាង ស្វាមី លី ផេង កូនប្រុសស្រីនិងញាតិមិត្ត​​ ជាបុណ្យដែលមានសេចក្តីសោមនស្សរីករាយសប្បាយជាងគេនិងបានបច្ច័យក៏ច្រើនជាងគេ តាមសំដីញាតិញោមនិងភាពជាក់ស្តែង

ពីស្តាំមកឆ្វេង

១​ ភិក្ខុកណ្តាល ២ ព្រះគ្រូចៅអធិការ​ ធម៌ ប៊ុនធឿន ៣ ព្រះអង្គសច្ចនន្ត ៤ ព្រះអង្គ ៥ ព្រះអង្គ

11026805_1639886452954021_2285042483304652908_o

បុណ្យចម្រើនព្រះជន្មប្រចាំឆ្នាំព.ស ២៥៥៩ គ.ស ២០១៥ ជាបុណ្យលើកទីមួយដែលដឹកនាំដោយឧបាសិកា គឹម ស្រេង ជាពុទ្ធសាសនិកសកម្ម បានលះបង់ខ្ពស់ក្នុងការធ្វើទាន ការរក្សាសីល ការភាវនា មានការអានព្រះត្រៃបិដកនិងការដឹកនាំញាតិមិត្តធ្វើបុណ្យជាដើម

ពីស្តាំមកឆ្វេង

១ ភិក្ខុកណ្តាល ២ ភិក្ខុថុល ៣ ភិក្ខុ

10504925_583878758396149_4177774569153356344_o

បុណ្យខួបស្វាមីឧបាសិកា មួង គន្ធា នៅវត្តសាមគ្គីធម្មិការាម ព.ស ២៥៥៨ ​កក្កដា ២០១៤

ពីស្តាំមកឆ្វេង

១ ព្រះភិក្ខុចន្ទត្ថេរោ ​ធម៌ ប៊ុនធឿន ២ ភិក្ខុកណ្តាល​ ៣ ព្រះភិក្ខុ ជា ឆោម ៤ ព្រះភិក្ខុ អ៊ុង ប៊ុនសុីន

បុណ្យផ្ការប្រាក់ដែលព្រះគ្រូចៅអធិការនិងគណះកម្មការរួមសាមគ្គីលើកទី​ ០១

ព.ស​ ២៥៥០ គ.ស ២០០៦

887147_1411213509154651_4841267931575784707_o

ពីឆ្វេងមកស្តាំ

១ ខ្ញុំ កណ្តាល ២ ព្រះគ្រូចៅអធិការ ជា ឆោម ៣ អតីតប្រធានវត្តជោតនារាម នួន សែន ៤ អតីតប្រធានវត្តធម្មឃោសនារាម រ័ត្ន សារិន

  •  គណះកម្មការនិងគណះកម្មការ
  • ពុទ្ធបរិស័ទនិងពុទ្ធបរិស័ទ

វត្តជោតនារាម និង វត្តរតនរង្សី រដ្ឋម៉ាសឈូសេត ក្រុងរីវែ

ទំនាក់ទំនងមានតែទៅ

  • ព្រះសង្ឃនិងព្រះសង្ឃ

10003643_1411540042455331_6388998407075572998_o

ពីស្តាំមកឆ្វេង

១ ឧបាសិកា សាធ ភឹម ២ ឧបាសិកា ឈុន ហ៊ាង ៣ បាសិកា សុិន គឹមអេង ៤ ឧបាសិកា គឹម ស្រេង ៥ ឧបាសិកា ក្រឹង ហុង ៦ ឧបាសកស្វាមីឧបាសិកា ឈុន សុខា ៧ លេខាធិការ អ៊ុក ខាន់ ៨ ឧបាសិកា ពិន សុខទៀង ៩ ទាយិកា ឈុន ខេមរី ១០ អាចារ្យ អ៊ុំ ឧក្កសេន ១១ ប្រធាន ដួង ចំរើន ១២ ភិក្ខុ ហុង វត្តរតនរង្សី ១៣ ភិក្ខុ ឈិត ឈន វត្តធម្មឃោសនារាម ១៤ សាមណេរ វត្តរតនរង្សី ១៥ ភិក្ខុ មាស វុឌី្ឍន៍ វត្តធម្មរង្សី ១៦ ឧបាសិកា ប៉ុល សុផុន ១៧ ឧបាសិកា ហួយ គឹមទៀង ១៨ ឧបាសិកា យាប មាន។

  • គណះកម្មការ
  • ពុទ្ធបរិស័ទ

វត្តជោតនារាម និង វត្តសង្ឃិការាម រដ្ឋម៉ាសាឈូសេត ក្រុងលីន

ទំនាក់ទំនងមានទៅមានមកតាមរយះចៅអធិការ

  • ព្រះសង្ឃនិងព្រះសង្ឃ

11850554_1639887349620598_8459999038815826600_o

បុណ្យចម្រើនព្រះជន្មប្រចាំឆ្នាំ ព.ស ២៥៥៩ គ.ស ២០១៥

ពីស្តាំមកឆ្វេង

១ ព្រះភិក្ខុ ថុន សុផុន ចៅអធិការ ២ ភិក្ខុកណ្តាល

2009

ពិធីបុណ្យទេសនាមហាជាតិ ពស ២៥៥៣ គស ២០០៩​

ពីស្តាំមកឆ្វេង

១ ព្រះមហាថេរ ថុន សុផុន ចៅអឍិការ វត្តសង្ឃិការាម ២ ព្រះមហាថេរ អ៊ុង ហ៊ាង ចៅអធិការ វត្តរតនារាម ៣ ព្រះភិក្ខុ ៤ ភិក្ខុកណ្តាល

  • គណះកម្មការនិងគណះកម្មការ
  • ពុទ្ធបរិស័ទនិងពុទ្ធបរិស័ទ

វត្តជោតនារាម និង វត្តព្រះពុទ្ធរង្សី ក្រុងហ្វីឡា

ទំនាក់ទំនងមានតែទៅ តាមរយះចៅអធិការនិងឧបាសិកា ណុប សុីដា

  • ព្រះសង្ឃនិងព្រះសង្ឃ

11001720_1570686353207365_8012104307306084497_o

សង្ឃទានគេហដ្ឋានឧបាសិកា​ បេ តាំងអ៊ាន

០៤ រោច ខែផល្គុន ២៥៥៩ ថ្ងៃទី ០៨ មីនា ២០១៥

ព្រះគ្រូចៅអធិការ រ័ត្ម មុនី និងខ្ញុំ សំណេះសំណាលមុនពិធីបុណ្យ

  • គណះកម្មការនិងគណះកម្មការ
  • ពុទ្ធបរិស័ទនិងពុទ្ធបរិស័ទ

ខ្មែរនិងសហគមបរទេស

ខ្មែរនិងបង់ក្លាដែស

ខ្មែរនិងកូរេ

ខ្មែរនិងអាមេរិក

១០

ខ្មែរនិងចិន