Unity Building

thewheel1.gif

សាមគ្គីធម៌ជាឫស្សគល់នៃសេចក្តីសុខចម្រើនរបស់បុគ្គល គ្រួសារ សមាគម វត្តអារាម ប្រទេសជាតិ និងពិភពលោកទាំងមូល​ ដូចខ្មែរបុរាណ​​ថា សាមគ្គីរស់ឈ្លោះគ្នាស្លាប់ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមការងារសាមគ្គីធម៌នេះក្នុងការរស់នៅប្រចាំថ្ងៃតាមទ្វារទាំងបី​គឺ មនោសាមគ្គី សាមគ្គីតាមផ្លូវចិត្ត វចីសាមគ្គី សាមគ្គីតាមផ្លូវវាចា កាយសាមគ្គី សាមគ្គីតាមផ្លូវកាយ​ គឺត្រូវដាក់កាយវាចាចិត្តផ្តិតឲ្យជាប់ចំពោះការងារគ្រប់យ៉ាងតាមគន្លងធម៌វិន័យ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌និងអរិយធម៌ខ្មែរ ដែលមានស្រាប់ហើយនេាះ ។

ដើម្បីសម្រេចនូវគោលបំណងនេះ

ខ្លួនឯង

១ ស្មោះត្រង់នឹងខ្លួនឯង

២ ដាក់ខ្លួនឯងឲ្យគេរិះគន់​

បើមានការប្រព្រឹត្តខុសឆ្គងណាមួយ ត្រូវក្លាហានហ៊ានទទួលខុសត្រូវ ខុសថាខុស ត្រូវថាត្រូវ ​បើអ្នកដទៃរិះគន់ត្រូវយកចិត្តទុកដាក់ស្តាប់ពិចារណារកហេតុផលពិតនិងមិនពិតប្រកបដោយព្រហ្មវិហារធម៌គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។​

អ្នកដទៃ

ត្រូវស្វែងយល់ស្រាវជ្រាយឲ្យឃើញខុសឆ្គងពិតប្រាកដ​ ហើយជួយដោះស្រាយដោយមានការជជែវែកញែកតាមការពិនិត្យមើលឃើញជាក់ស្តែងផ្ទាល់ខ្លួន និងទៅសាកសួរអ្នកគ្រប់គ្រង​ ដើម្បីឲ្យចាត់វិធានការដោះស្រាយ​សមស្របណាមួយ​ ដោយវៀរចាកអគតិ ៤ យ៉ាងគឺ ១ ឆន្ទគតិ លំអៀងដោយសេចក្តីស្រឡាញ់ ២ ទោសាគតិ លំអៀងដោយសេចក្តីស្អប់ ​៣ ភយាគតិ លំអៀងដោយសេក្តីភ័យខ្លាច ៤ មោហាគតិ លំអៀងដោយសេចក្តីល្ងង់ខ្លៅ ។

បើមិនដូច្នេះទេ ពិតជាមានឈ្មោះថា​ អ្នកបំផ្លាញសាមគ្គីធម៌ អ្នកបំបែកបំបាក់ អ្នកមានខ្លួនឯងជាសត្រូវ អ្នកបំផ្លិចបំផ្លាញប្រយោជន៍ជាតិនិងសាសនា​​ពិតប្រកដ ។

នេះជាដំណោះស្រាយដើម្បីសាមគ្គីធម៌តាមបែបព្រះពុទ្ធសាសនា ​​ព្រះសង្ឃឬគ្រហស្ថណាមួយ ដែលបានរៀនសូត្រចេះដឹងធម៌វិន័យ​ ​​កាលណាបានឃើញកំហុសឆ្គងរបស់ព្រះសង្ឃឬពុទ្ធសាសនិកណាមួយដោយខ្លួនឯង​​ ហ៊ានចេញមុខជជែកនឹងអ្នកប្រព្រឹត្តខុស​ ហើយនាំដំណឹងនេាះទៅទូលថ្វាយព្រះពុទ្ធ ព្រះអង្គតែងចាត់វិធានការ ដោយកោះប្រជុំសង្ឃ ហើយដាក់បញ្ញតិ្តតាមការគួរ​ ។

Unity is a foundation of happiness and prosperity of individuals, families, societies, temples, countries, and the whole world as Khmer ancestors said unity is being alive, but breaking is being dead. So, if we really love unity, we all have to work hand in hand in everyday life, mental verbal physical unity, committing to work for unity in all movements through Buddhism, Khmer culture and civilization which are traditionally adopted.

The Unity Can Be Achieved When

About You

  1. Being Honest With Yourselves
  2. Putting Yourselves Down for Criticism

When wrong doings have been done, mentally dare be responsible for. When being criticized, listen carefully for truth and untruth, causes and effects through goodwill, compassion, empathetic joy, and equanimity.

About Others

Research has to be conducted for wrong doings, and seeing personally cannot be avoided without love, hatred, fear, and ignorance, finally bring a case to their own leaders for taking action.

If it is not so, unity destroyer,  harmony divider, self-enemy, national and religious interests ruiner are usually named and called socially.

This is a solution for unity performed effectively traditionally in Buddhism. Monks and lay Buddhists who have learnt Buddhism well when personally seeing wrong doings of any monks or lay devotees, bravely come out for discussion with wrong doers and then bring a case to Buddha for ruling out suitably by calling Sangha for meeting.

Angkor Wat 02

Advertisements