Oum Okkasen

ព្រះនិងបល្ល័ង្កនៅសាលាបុណ្យ

ជាន់ទី ០១

ព.ស ២៥៥៥ គ.ស ២០១១

dsc03860

លោកអាចារ្យ អ៊ុំ ឧក្កសេន កំពុងតែដឹកនាំសូត្រធម៌

ក្នុងពិធីបុណ្យបង្កក់ចៅដែលខ្ញុំដាក់ឈ្មោះជាខ្មែរថា សក្តា

ជាចៅរបស់ទាយក អែម ហុន និងភរិយា សាម សាមេន


  • លោកអាចារ្យ អ៊ុំ ឧក្កសេន ខេត្តកណ្តាល

លោកអាចារ្យ អ៊ុំ ឧក្កសេន ជានរណា?

11779860_1634426150166718_3702175016376751979_o
លោកអាចារ្យ  អ៊ុំ  ឧក្កសេន

ថ្ងៃសីល

ព.ស  ២៥៥៩  គ.ស  ២០១៥

ពីស្តាំមកឆ្វេង

១ លោកអាចារ្យ អ៊ុំ ឧក្កសេន ៣ ឧបាសិកា មាស សុវណ្ឌី ៤ ឧបាសិកា ម៉ម អឿន


មនុស្សគេយកទង្វើ ឈើគេយកខ្លឹម

ត្រូវនឹងពុទ្ធភាសិតឬជំនឿព្រះពុទ្ធសាសនាថា

កម្មស្ស កោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ

យំ កម្មំ ករិស្សាមិ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ

អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទ្រព្យសំបាច់ មត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស ជាសាច់សន្តាន មានកម្មជាទីពឹងអាស្រ័យ អាត្មាអញនឹងធ្វើនូវអំពើឯណា ទោះជាអំពើល្អក្តី អាក្រក់ក្តី នឹងបានជាអ្នកទទួលយកផលនោះប្រាកដពុំខាន ។

មនុស្សគេយកទង្វើ ឈើគេយកខ្លឹម ស្គាល់មនុស្សដោយការងាររបស់មនុស្ស បើការងារល្អ មនុស្សនោះក៏ល្អ បើការងារអាក្រក់ មនុស្សនោះក៏អាក្រក់ មិនមែនល្អអាក្រក់មកពីពូជពង្សវង្សត្រកូល ពាក្យសំដី ឬក៏សញ្ញាបត្រឡើយ ។ រីឯឈើវិញក៏ដូច្នេះដែរ ឈើណាខ្លឹម ឈឺនោះកម្រមាន កាន់តែជាប់ កាន់តែថ្លៃ លក់កាន់តែដាច់ មនុស្សចង់បានច្រើន បើឈើណាមិនខ្លឹមទេ ឈើនោះថោក លក់មិនសូវដាច់ ព្រោះសម្បូរ មិនល្អ ជាប់មិនបានយូរ ។

ចំពោះលោកអាចារ្យ អ៊ុំ ឧក្កសេន វិញខ្ញុំស្គាល់គាត់ក៏ដោយសារការងាររបស់គាត់ដូចខាងក្រោមនេះ

  • ចំពោះវត្ត
    • គាត់ជារឿយៗយកបច្ច័យខ្លួនផងនិងរៃអង្គាសអ្នកដទៃផង មកជាវជួសជុលនិងកសាងវត្តតាំង ពីវត្តនេះចាប់ផ្តើមកកើតឡើងដោយធ្វើបុណ្យនៅផ្ទះគាត់និងនៅវត្ត ។ ធ្វើបុណ្យម្តងៗ ក្រោយអំពីប្រគេនព្រះសង្ឃគាត់តែងតែយកបច្ច័យទាំងអស់ដាក់កសាងវត្តជានិច្ច ។ សមិទ្ធិដែលគាត់បានកសាងហើយមើលឃើញនោះគឺ ជណ្តើរវត្តខាងមុខនិងជញ្ជាំងឥដ្ឋក្រហមខាងមុខវត្ត ។ ពេលបុណ្យទានគ្រប់យ៉ាងនៅក្នុងវត្តឬក៏បុណ្យគាត់ៗមិនដែលយកបច្ច័យព្រោះតែធ្វើអាចារ្យឡើយ ។ គាត់ជាមនុស្សស្មោះត្រង់ មិនដែលចង់បានអ្វីៗពីវត្តឬក៏អំណាចនាទីអ្វីមួយនៅក្នុងវត្តឡើយ ទោះបីអ្នកដទៃបានព្យាយាមឲ្យគាត់ទទួលយកច្រើនដងក៏ដោយ គាត់តែងតែប្រកែកដាច់ខាត ថែមទាំងមិនខ្វល់ខ្វាយមិនកាន់លុយកាក់វត្តឡើយ ។
  • ចំពោះព្រះសង្ឃ
    • គាត់ជាឧបាសកម្នាក់ ដែលគោរពកោតក្រែងព្រះសង្ឃជាងគេបំផុត ក្នុងចំណោមពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ។ គាត់តែងនិយាយទៅរកព្រះសង្ឃដោយគោរពអោនលំទោននិងសំពះជានិច្ច ។ គាត់កម្រនឹងនិយាយចោទប្រកាន់ទោសកំហុសភិក្ខុសាមណេរណាម្នាក់ណាស់ ស្ទើរតែគ្មានសោះ ។ គាត់តែងតែទំនុកបម្រុងព្រះសង្ឃដោយគិតថា កូនគេកូនឯង កូនគេនៅជិតកូនឯងពិតនៅឆ្ងាយ ធ្វើបុណ្យទាំងឡាយផ្សាយដល់កូនបានសុខ សេចក្តីនេះគាត់និយាយពេលនឹកឃើញការធ្វើទានរបស់គាត់ម្តងៗ ។ គាត់និងភរិយា តែងតែមកធ្វើទាន រក្សាសីល និងភាវនា ជារៀងរាល់ថ្ងៃសីលនិងថ្ងៃបុណ្យ លើកលែងតែមានជម្ងឺឬការងារផ្ទះចាំបាច់បំផុត ដូចជាការជួសជុលផ្ទះជាដើម ។ គាត់ជាមនុស្សយ៉ាងនេះព្រោះឪពុក បែនអ៊ុំ ជាអាចារ្យ តែងដឹកនាំគាត់ទៅវត្តញឹកញាប់ ។ ម្យ៉ាងទៀត ឪពុកម្តាយតែងនាំគាត់ថ្វាយបង្គំព្រះរៀងរាល់យប់មុនពេលសម្រាន្ត ។
  • ចំពោះញាតិមិត្ត
    • គាត់ជាមនុស្សស្លូតបូត សុភាពរាបសា មិនមានមិត្តភក្តិច្រើន មិនចូលចិត្តដើរលេងផ្ទះញាតិមិត្តជិតខាង និងព្រោកប្រាជ្ញទេ ។ គាត់មិនសូវចេះនិយាយ មិនសូវក្លាហាន អ្នកដទៃច្រើនប្រមាថមើលងាយគាត់ថាមិនឆ្លាត ល្ងង់មិនចេះដឹង តែគាត់ជាពុទ្ធសាសនិកល្អ ជាអាចារ្យ និងជាអតីតរាជការនៅក្រសួងហិរញ្ញវត្ថុសម័យសង្គមរាស្រ្តនិយម ១៩៥៣ ដល់ ១៩៧៣ និងសម័យសាធារណរដ្ឋ របបលោកសេនាប្រមុខ លន់ ណុល ១៩៧៣ ដល់ ១៩៧៥ ។

                                                                                                       សុភាសិតខ្ញុំ

                                                                          ស្រុកខ្មែរឥឡូវ      ពិបាកពេកកូវ   ខ្មៅក្លាយជាស

                                                                          ប្រែក្រឡាប់ចាក់  អាក្រក់ជាល្អ       ព្រោះតែវប្បធម៌

                                                                                                        បរទេសឈ្លានពាន ។

Advertisements