Sous Tek

ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭកស្មើដោយជីវិត

buddha

ធម្មចក្កមុទ្រា ព្រះពុទ្ធទ្រង់សម្តែងធម្មចក្រ

ទ្រង់បើកព្រះនេត្រ ទ្រង់ពែនព្រះភ្នែន ព្រះបាទឆ្វេងដាក់លើព្រះបាទស្តាំ មេព្រះហស្ថឆ្វេងភ្ជាប់នឹងចង្អុលឆ្វេងជារង្វង់នៅក្រោមព្រះហស្ថស្តាំ មេព្រះហស្ថស្តាំភ្ជាប់នឹងចង្អុលខ្មោចស្តាំដាក់ខាងលើព្រះហស្ថឆ្វេង ទៀបនឹងព្រះហឫទ័យ ។

ព្រះពុទ្ធជាទីពឹង ជាពំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ ត្រាស់ជាគ្រូលលើភពស្ថាន ធ្វើកម្មជាកម្រ មនុស្សនិករត្រាប់ពំុបាន តោកយ៉ាកលំបាកប្រាណ ព្រោះប្រយោជន៍ដល់សព្វសត្វ ខ្ញុំសូមឳនសិរសា ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ នោះជាទីពឹងសព្វកាល ។


  • លោកអាចារ្យ សួស តឹក ខេត្តតាកែវ

តើលោកអាចារ្យ សួស តឹក ជានរណា?

1524171_1413719078904094_2268041810593906420_o

មនុស្សគេយកទង្វើ ឈើគេយកខ្លឹម

ត្រូវនឹងពុទ្ធភាសិតឬជំនឿព្រះពុទ្ធសាសនាថា

កម្មស្ស កោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ

យំ កម្មំ ករិស្សាមិ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ

អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទ្រព្យសំបាច់មត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្សសាច់សន្តាន មានកម្មជាទីពឹងអាស្រ័យ អាត្មាអញនឹងធ្វើនូវអំពើឯណា ទោះជាអំពើល្អក្តី អាក្រក់ក្តី នឹងជាអ្នកបានទទួលយកផលនោះប្រាកដពុំខាន ។

ស្គាល់មនុស្សដោយការងាររបស់មនុស្ស បើការងារល្អ មនុស្សនោះក៏ល្អ បើការងារអាក្រក់ មនុស្សនោះក៏អាក្រក់ មិនមែនល្អអាក្រក់មកពីពូជពង្សវង្សត្រកូល ពាក្យសំដី ឬក៏សញ្ញាបត្រឡើយ ។ រីឯឈើវិញក៏ដូច្នេះដែរ ឈើណាខ្លឹម ឈឺនោះកាន់តែថ្លៃ លក់កាន់តែបានចំណេញច្រើន ព្រោះវាក្រអ្នកមានចង់បានច្រើន បើឈើណាមិនខ្លឹម ឈើនោះថោក ព្រោះសម្បូរ ជាប់មិនបានយូរ ច្រើនមនុស្សអ្នកទិញចំណេញមិនច្រើនដូចឈើខ្លឹមទេ ។

ចំពោះលោកអាចារ្យ សួស តឹក វិញខ្ញុំស្គាល់គាត់ក៏ដោយសារការងាររបស់គាត់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១០ ដូចខាងក្រោមនេះ

  • ចំពោះវត្ត

លោកអាចារ្យ សួស តឹក ស្រឡាញ់វត្តនេះដូចជាផ្ទះរបស់គាត់ ។ គាត់អញ្ជើញមកវត្តស្ទើររាល់ពេលបុណ្យទាន ទាំងពេលដែលជាពុទ្ធរិស័ទធម្មតានិងពេលដែលជាអាចារ្យ ។ ថ្ងៃដែលគ្មានបុណ្យ គាត់ក៏អញ្ជើញមកញឹកញាប់ច្រើនជាងអ្នកដទៃ ដើម្បីប្រគេនចង្ហាន់ព្រះសង្ឃរៀបចំវត្ត និងសំណេះសំណាលជាមួយព្រះសង្ឃ ។ គាត់តែងតែជាវរបស់របរផ្សេងៗមកដាក់វត្តដោយសទ្ធាជ្រះថ្លា មិនដែលមាននរណាប្រាប់គាត់ឡើយ ។ អ្វីដែលបានឃើញខ្វះខាតហើយ គាត់ចេះតែជាវដោយបច្ច័យរបស់គាត់ ដូចជាទៀនធូបជើងទៀនជើងធូបផ្ការូបថតផើងផ្កា ចានស្លាបព្រាក្រដាសតុឆាន់កំសៀវប៉ាន់ពែងនាឡិការ ការជួសជុល ការកែលំអនិងពង្រីកវត្តជាដើម ។ គាត់ដាំស្លដោយខ្លួនឯងដើម្បីមកវត្ត ។ ពេលបុណ្យចូលឆ្នាំថ្មីបីបួនថ្ងៃនិងបុណ្យភ្ជុំដប់ប្រាំដប់ប្រាំមួយថ្ងៃ គាត់តែងកំណត់បច្ច័យរបស់គាត់យ៉ាងត្រឹមត្រូវច្បាស់លាស់ថា តើត្រូវធើ្វទានអោយអស់ប៉ុន្មានក្នុងកំឡុងពេលបុណ្យនេាះៗ ។ ការធ្វើទានរបស់គាត់ដូចជាគ្មានស្តាយស្រណោះទេ បើនរណាត្រូវការ គាត់ក៏ឲ្យអ្នកនោះហើយគ្មានចេះអួតខ្លួនគាត់ឡើយ ដូចជាគេចតឡានខុសម៉ោងនៅមុខវត្ត ត្រូវនគរបាលផាកពិន័យជាដើម គាត់សុខចិត្តចេញលុយឲ្យគេ ។

  • ចំពោះព្រះសង្ឃ

តាមការសង្កេតរបស់ខ្ញុំ គាត់ស្រឡាញ់ព្រះសង្ឃលើសអ្នកដទៃនៅពេលនោះ គាត់មានសទ្ធាចំពោះព្រះសង្ឃលើសអ្នកដទៃ គាត់តែងតែព្យាយាមជួយព្រះសង្ឃមិនចំពោះ ជាពិសេសជួយអោយរៀនសូត្រ ។ តាមដឹងមក គាត់ប្រគេនបច្ច័យព្រះសង្ឃពីរអង្គដែលគង់នៅជាមួយខ្ញុំ ដើម្បីលើកទឹកចិត្តឲ្យរៀនសូត្រ គឺព្រះអង្គ ទន់ វិធូ និងព្រះអង្គ សួន សម្បត្តិ ចំពោះខ្ញុំវិញ គាត់មិនប្រគេនរាល់ខែទេ តែប្រគេនពេលខ្លះមុនដំបូង តែពេលដែលគាត់ជួយលោកពីរអង្គខាងលើ គាត់ក៏លែងជួយខ្ញុំទៅ ។ អ្វីដែលខ្ញុំចាំហើយស្រណេាះគាត់បំផុតនោះគឺ ជាញឹកញាប់ ពេលព្រះសង្ឃគ្មានចង្ហាន់ គាត់ជិះឡានមកពីរតហើយចុះដើរប្រហែលជាកន្លះម៉ោងដើម្បីយកចង្ហាន់មកប្រគេនព្រះសង្ឃ ជួនកាលនៅពេលកំពុងធ្លាក់ភ្លៀងឬទឹកកកត្រឹមៗជង្គង់ ។ ពេលនឹកគាត់ម្តងៗ ខ្ញុំឃើញរូបគាត់កំពុងតែដើរលើទឹកកកឬកាត់ទឹកភ្លៀងនៅនឹងភ្នែកខាងមុខវត្តព្រោះខ្ញុំតែងឈរមើលគាត់ពេលដែលគាត់ចេញត្រឡប់ទៅផ្ទះគាត់វិញ ។

  • ចំពោះញាតិមិត្ត

pangsukol-2012

បុណ្យបង្សុកូលជូនលោកអាចារ្យ សួស តឹក បន្ទាប់ពីអនិច្ចកម្ម

លែងឃើញគាត់ដឹកនាំសូត្រធម៌ លែងឮសម្លេងគាត់ទៀតហើយ នៅសល់តែរូបថតខាងលើជញ្ជាំងនេះគួរជាទីនឹកដល់និងជាទីសក្ការៈ

ព.ស ២៥៥៦ គ.ស ២០១២


Tek Sous 2011

ផ្នូររបស់លោកអាចារ្យ សួស តឹក នៅក្រុងហូីឡា រដ្ឋភិនសីុលវើញ៉ា

ព.ស ២៥៥៥ គ.ស ២០០១

នេះជាផ្នូររបស់គាត់ដែលបានដាក់ផ្កានិងទៀនធូបពីលើ ភរិយាឧបាសិកា អ៊ុំ ម៉ុម កូនចៅគាត់ ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទមកបង្សុកូលនៅផ្នូរគាត់បន្ទាប់ពីកម្មវិធីបុណ្យខួបរបស់គាត់នៅ វត្តសូរិយរង្សី ក្រុងហ្វីឡា ។


10268506_1413740895568579_4670246803515646010_n

លោកអាចារ្យ សួស តឹក នៅផ្ទះមនុស្សចាស់

ព.ស ២៥៥៤

ល្ងាចថ្ងៃព្រហស្បតិ៍ ៣០ កញ្ញា ២០១០

គាត់កំពុងតែពិបាកក្នុងខ្លួនព្រោះពេទ្យប្រើថ្នាំលែងកើត ជាតិពុលពេញខ្លួន ។ ខ្ញុំអង្គុយអស់សង្ឃឹមព្រោះនិយាយជាមួយគាត់លែងកើត ឃើញតែគាត់រសាប់រសល់គួរអោយសង្វេគខ្លាំងណាស់ ។ នេះជាការជួបគាត់នៅនាទីចុងក្រោយបង្អស់តែម្នាក់ឯង បន្ទាប់ពីកូនចៅគាត់ត្រឡប់ទៅផ្ទះវិញអស់ ព្រឹកស្អែកឡើងថ្ងៃសុក្រ ភ្ញាក់ឡើងស្រាប់តែមានគេប្រាប់ថា គាត់ស្លាប់បាត់ហើយ ។ គាត់ជាមនុស្សម្នាក់ដែលស្រឡាញ់វត្ត ស្រឡាញ់ព្រះសង្ឃ និងមានសទ្ធាជាងគេបំផុតក្នុងសម័យនេាះ គាត់ជាមនុស្សម្នាក់បានខាបយកបេះដូងនិងទឹកចិត្តរបស់ខ្ញុំដូចជាឳពុកឬជីតារបស់ខ្ញុំ ពេលគាត់ស្លាប់ ខ្ញុំទប់មិនបានក៏ហូរទឹកភ្នែកយំដូចគេឯងដែរ ។ នេះជាលើកទីមួយដែលខ្ញុំមានអារម្មណ៍ដូច្នេះ ។

សូមលោកអាចារ្យបានទទួលចំណែកបុណ្យរបស់អាត្មាជារៀងរាល់ថ្ងៃ សូមបានរួចចាកទុក្ខគ្រប់យ៉ាង បានសុខចម្រើនរេៀងរហូត ទោះកើតនៅទីណាក៏ដោយ សូមអនុមោទនាត្រេកអរ ។

កើតនៅថ្ងៃទី ២០ កក្កដា ១៩២៤

ស្លាប់នៅថ្ងៃទី ០១ តុលា ២០១០

ជន្មាយុ ៨៦ ឆ្នាំ

ឪពុកឈ្មោះ កូ ម្តាយឈ្មោះ តុង នៅភូមិកុក ឃុំជោត ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា

រលកជីវិតរបស់គាត់គឺ ធ្លាប់ជាកូនកំព្រា កសិករ កម្មករ កូនសិស្សក្បាច់គុនខ្មែរបុរាណ ស្វាមី ឪពុក ទាហានបារាំង ជនភាសខ្លួននៅជំរុំខ្មែរថៃ អនិកជនខ្មែរអាមេរិក ពលរដ្ឋខ្មែរអាមេរិក តា តាទួត និង អាចារ្យ ។


10172566_1413740858901916_8674769367484507523_n

លោកអាចារ្យ សួស តឹក និងខ្ញុំ

និយាយជាមួយគាត់ចុងក្រោយមុនមរណភាពមួយយប់

ព.ស ២៥៥៤ គ.ស ២០១០

ខ្ញុំជាមនុស្សចុងក្រោយដែលបានមើលបាននិយាយជាមួយនឹងគាត់ ព្រោះកូនគាត់ត្រឡប់ទៅផ្ទះវិញ ទើបខ្ញុំបានចូលទៅដល់ ស្រាប់តែព្រឹកស្អែកឡើង ឮដំណឹងថាគាត់ស្លាប់ ពិតជាគួរអោយតក់ស្លុតមែនចំពោះការបាត់បង់មនុស្សល្អមានគុណធម៌ដូចគាត់ ។


10295276_1413738348902167_8712159956311659116_o

លោកអាចារ្យ សួស តឹក នៅកន្លែងមនុស្សចាស់ដែលខ្ញុំ គណៈកម្មការ និងញាតិញោមទៅសួរសុខទុក្ខគាត់ជារឿយៗ នេះជាកន្លែងសម្រាកបន្ទាប់ពីចេញមកពីបន្ទីរពេទ្យឬក៏ពេលដែលពេទ្យលែងមើលព្រោះនៅផ្ទះគ្មានកូនអ្នកមើលថែ ជាប់រវល់ការងារ ។

ព.ស ២៥៥៤ គ.ស ២០១០


10259095_1413738518902150_3534975496221468309_o

ដំណើរមកថ្វាយបង្គំព្រះនិងជួបជាមួយញាតិមិត្តចុងក្រោយពេលនៅសម្រាន្តនៅមន្ទីរពេទ្យ

ព.ស ២៥៥៤ គ.ស ២០១០

ពីឆ្វេងមកស្តាំ

១. លោកប្រធាន ដួង ចំរើន ២. លោកអាចារ្យ សួស តឹក ៣. លោកអាចារ្យ អ៊ុំ ឧក្កសេន ៤. លោកអតីតប្រធាន ច័ន្ទ ស៊ាង ៥. កូនប្រុស សួស ថេង ៦.កូនប្រុស សួស ទូច ថតនៅខាងមុខវត្តជោតនារាម បុរីនីវយ៉ក ។


Tek 2009

បុណ្យចម្រើនព្រះជន្មលោកអាចារ្យ សួស តឹក និងភរិយា អ៊ុំ ម៉ុម

ព.ស ២៥៥៣ គ.ស ២០០៩

ពិធីខមាទោសនិងស្រោចទឹកនៅរានហាលក្រោយវត្តបន្ទាប់ពីដឹងថាគ្មានសង្ឃឹម ព្យាបាលលែងកើត

ពីស្តាំមកឆ្វេង

អ្នកឈរ

១. ឧបាសិកា មាស សុវណ្ឌី ២. ឧបាសិកា ឡុង គឹមហឿន ៣.ឧបាសិកា រាម ណារុំ ៤. ស្វាមីឧបាសិកា សេម ស ៥.ឧបាសិកា សេម ស ៦. កូនប្រុស សួស ទូច ៧. កូនស្រី សួស ណែត ៨.កូនប្រុស សួស ធា ៩.ឧបាសក រិត ភូមឧ ១០. បាសិកា ស៊ាន ១១.ឧបាសិកា ម៉ម អឿន ១២.ឧបាសិកា ដោ សុីផាត ១៣. ឧបា សិកា ទុយ ឡី ១៤. អនុប្រធាន សំរិទ្ធ ជោតិ ១៥. ទាយិកា ម៉ៅ សារី ។

អ្នកអង្គុយ

១.ទាយក អ៊ូ ឈឿម ២.លោកអាចារ្យ អ៊ុំ ឧក្កសេន ៣.ឧបាសិកា អ៊ុំ ម៉ុម ៤.លោកអាចារ្យ សួស តឹក


10010638_1413737588902243_85940232836023689_o

ពិធីបុណ្យសពលោក ហួត ឈាង បងប្រុសញោម ហួត ថៃ នៅកន្លែងតម្កល់សព ក្រុងប្រង់

ព.ស ២៥៥២ គ.ស ២០០៨

ពីស្តាំមកឆ្វេង

១.អតីតប្រធានវត្ត ច័ន្ទ ស៊ាង ២.ឧបាសក សោម សំបូរ ៣.ទាយក ហួត ថៃ ៤.លោកអាចារ្យ សួស តឹក ៥.ទាយក ប៊ូ ចន្ទី ៦.ទាយក គឹម ពេជ្រ


981091_1413735058902496_1486963932635083911_o

បុណ្យទក្ខិណានុប្បទានថ្វាយ សម្តេចមហាឃោសានន្ទ វ៉ា យ៉ាវ ក្រោយពីព្រះអង្គសុគតនៅរដ្ឋម៉ាសាឈូសេត ពីរបីថ្ងៃ

ព.ស ២៥៥១ គ.ស ២០០៧

អ្នកឈរ

ពីឆ្វេងមកស្តាំ

១.ទាយក គឹម ពេជ្រ ២.ទាយក ខែម ម៉ាន់ ៣.ទាយក មុី សាមឿន ៤.លោកអាចារ្យ សួស តឹក ៥.ទាយក លឹម ដារ៉ា ៦.លោកអាចារ្យ អ៊ុំ ឧក្កសេន ៧.ទាយិកា ពិន សុខទៀង ៨.ទាយិកា គឹម ណា

អ្នកអង្គុយ

ពីស្តាំមកឆ្វេង

១.ឧបាសិកា ឈុន សារុន ២.ឧបាសិកា ហោ មេទ្រី ៣.ឧបាសិកា ក្រឹង ហុង ៤.ឧបាសិកា សាធ ភឹម ៥.ទាយិកា អឹុង ម៉េងជី ៦.ឧបាសិកា ផូ ហួយ ៧.ឧបាសិកា សុិន គឹមអេង ៨.ឧបាសិកា ដោ សុីផាត ៩.ឧបាសិកា ស សុឹង ១០.ឧបាសិកា មាស សុវណ្ឌី ១១.ឧបាសិកា ឈុន ហ៊ាង


Tek Sous in Ben 2008
បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

ព.ស ២៥៥៣ គ.ស ២០០៨

១. លោកអាចារ្យ សួស តឹក ២. ឧបាសក សោម សំបូរ ៣. ទាយក ឡី ជើរី


1625545_1414128005529868_882586836090824015_n

លោកអាចារ្យ សួស តឹក លើកទង់ព្រះពុទ្ធសាសនានៅមុខវត្ត បន្ទាប់ពីបានដាំផ្កានិងដាំដងទង់រួច

ព.ស ២៥៥៣ គ.ស ២០០៨

មើលជើងពីស្តាំមកឆ្វេង

១. លោកអាចារ្យ សួស តឹក ២. ឧបាសក គឹម ពេជ្រ ៣. លោកអាចារ្យ អ៊ុំ ឧក្កសេន ៤. ឧបាសក មុី សាមឿនខាងក្រោយគេ


T 01

លោកអាចារ្យ សួស តឹក និងប្រធាន ដួង ចំរើន ដាំដើមផ្កានិងដាក់ដងទង់មុខវត្ត

ព.ស ២៥៥៣ គ.ស ២០០៨

លោកអាចារ្យ សួស តឹក ពាក់អាវកាក់ក្រហម


10014372_1414126758863326_290760408580745233_o

ជីកអន្លុងដាំផ្កានិងដាក់ដងទង់មុខវត្ត

ព.ស ២៥៥៣ គ.ស ២០០៨

ពីឆ្វេងមកស្តាំ

១. លោកអាចារ្យ សួស តឹក ២. ឧបាសក គឹម ពេជ្រ ៣. ប្រធាន ដួង ចំរើន


Inauguration 2007

បុណ្យខួបវត្ត ២២ ឆ្នាំ

នេះជាបុណ្យខួបវត្តលើកទី ០១ ហើយមានតែម្តងនេះគត់តាំងពីខ្ញុំមកគង់នៅវត្តនេះ

ព.ស ២៥៤៥ គ.ស ២០០១

២០០៧ – ១៩៨៥

ព.ស ២៥៥២ គ.ស ២០០៧

ពីស្តាំមកឆ្វេង

១. លោកអាចារ្យ សួស តឹក ២. អ្នកនៅពីក្រោយមិនស្គាល់ ៣. ទាយក ប៊ូ ចន្ទី ៤. ទាយក លី វង់ ៥.ទាយក មុី សាមឿន


Tek Sous 2007

លោកអាចារ្យ សួស តឹក ជួសជុលរនាបវត្ត ជាន់ទី ០១

ព.ស ២៥៥២ គ.ស ២០០៧

ពីឆ្វេងមកស្តាំ

១. លោកអាចារ្យ សួស តឹក ២. លោកប្រធាន ដួង ចំរើន


Tek Sous in Fundraising 2006

បុណ្យផ្កាប្រាក់

ព.ស ២៥៥១ គ.ស ២០០៦

ពីស្តាំមកឆ្វេង

១.ភិក្ខុកណ្តាល ២.ភក្ខុ សួន សម្បត្តិ ៣.ទាយក គឹម ពេជ្រ ៤.ទាយិកា ម៉ម អឿន ៥.លោកអាចារ្យ សួស តឹក ៦.ទាយិកា ម៉ែន លន់ ៧.លោកអាចារ្យ អ៊ុំ ឧក្កសេន ៨.ឧបាសិកា ផូ ហួយ ៩.លោកប្រធាន ដួង ចំរើន ១០.ឧបាសិកា មាស សុវណ្ឌី ១១.ឧបាសិកា ឈុន ហ៊ាង ១៣.ឧបាសិកា ដោ សុីផាត ១៤.ទាយក មុី សាមឿន ១៥.ទាយិកា ជ្រុន គឹមឡេង ១៦.ឧបាសិកា នុត បុិច ១៧.ឧបាសិកា ឡុង គឹមហឿន ១៨.ទាយិកា ម៉ម ពៅ ១៩.កុមារីពីរនាក់ជាចៅរបស់ញោម គឹម ពេជ្រ ។