គម្រោងចាក់សាបជុំវិញព្រះវិហារ

12068718_946778475414662_2867026121528006629_oគម្រោងចាក់សាបជុំវិញព្រះវិហារ

ត្រូវការបច្ច័យចំនួន ៤.៤៨០ ដុល្លារ ញាតិញោមចូលបុណ្យលើកទី ១ ក្នុងពិធីបុណ្យខួបគម្រប់ ១០០ ថ្ងៃឧទ្ទិសជូនញោម ងិន វាសនា អតីតហិរញ្ញិកវត្ត កំឡុងទស្សវត្សរ៍ ១៩៨០ នៅព្រឹកថ្ងៃសៅរ៍ ០៩ រោចខែបុស្ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១ ខែមករា ២០១៧ ។

សូមអនុមោទនាបុណ្យកុសលគ្រប់យ៉ាង សូមបានសុខចម្រើនរៀងរហូត សូមអនុមោទនា ។

Concrete Plan Around Vihara

$4,480 is needed for completion. The firs donors during 100 dayth ceremony for Mr. Ngin, Veasna, a former treasurer of our temple in 1980s on Saturday morning 21 January 2017.

Congratulation and appreciation for your all good deeds. May you be happy continuously.

Advertisements

បុណ្យខួប ១០០ ថ្ងៃជូនញោម ងិន វាសនា ២៥៦០

14642226_1826543974288267_1051681019986922901_nញោម ងិន វាសនា ជាអតីតហិរញ្ធិកវត្ត កំឡុងទសវត្សរ៍ ១៩៨០ បានអនិច្ចកម្មកាលពីថ្ងៃអាទិត្យ ១៥ កើតខែអស្សុជ ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ២០១៦ ។ ព្រឹកស្អែកនេះ ថ្ងៃសៅរ៍ ០៩ រោចខែបុស្ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១ ខែមករា ២០១៧ ពីម៉ោង ៨ៈ៣០ ព្រឹកដល់ម៉ោង ១២ៈ០០ ថ្ងៃត្រង់ ជាថ្ងៃបុណ្យខួបគម្រប់ ១០០ ថ្ងៃរបស់គាត់ ។

សូមពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមបំពេញបុណ្យកុសលតាមសទ្ធាជ្រះថ្លានិងឧទ្ទិសកុសលជូនដល់គាត់កម្លាំងបុណ្យរៀងៗខ្លួន សូមអនុមោទនា ។

Mr. Ngin, Veasna was the treasurer of our temple in 1980s. He passed away on 16 October 2016. Tomorrow Saturday morning 21 January 2017 his 100 dayth ceremony is held at our temple from 8:30 am to 12:00 pm.

You are cordially invited to the ceremony for fulfilling your good deeds and dedicating your merit to him.

Thanks and appreciate for your kindness in advance,

Ven. Kandaal

13427846_1765531250389540_3784211789427604985_n

ចូលរួមកសាងវត្តសិរីចំប៉ា ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ថ្ងៃសៅរ៍ ០២ រោចខែបុស្ស ២៥៦០ ត្រូវនឹងថ្ងៃទី ១៤ មករា ២០១៧ សូមអនុមោទនាត្រេកអរបុណ្យកុសលគ្រប់យ៉ាង សូមអនុមោទនា ។
Taking part in rebuilding Sereychampa Temple, Mepring commune, Batheay district, Kompongcham Province through Venerable Khun Tuy on Saturday 14 January 2017. Appreciation and congratulation on all good deeds you have done.