បុណ្យផ្កាសាមគ្គី ២៥៦០

13613459_1774761869466478_7056820757268555947_oរូបថតបុណ្យផ្កាសាមគ្គីល្ងាចថ្ងៃសុក្រ ១២ កើតខែអាសាឍ ២៥៥៧ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ២០១៣ សូមអនុមោទនាបុណ្យត្រេកអរកុសលគ្រប់យ៉ាង សូមអនុមោទនា ។

ខាងក្រោមនេះជាសំបុត្របុណ្យផ្កាសាមគ្គីនៅល្ងាចថ្ងៃសៅរ៏និងព្រឹកថ្ងៃអាទិត្យ ១០ និង ១១ កើតខែស្រាពណ៍ ២៥៦០ ត្រូវនឹងថ្ងៃទី ១៣ និង ១៤ ខែសីហា ២០១៦ ។ សូមអញ្ជើញចូលរួមធ្វើទាន រក្សាសីល និង ភាវនា ដូចកម្មវិធីបុណ្យខាងក្រោម តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។

This picture is about fundraising on Friday evening 12 July 2013. Appreciate for all good deeds you did happily together. Congratulation on your merits.

The following is a unity fundraising invitation celebrating on Saturday evening and Sunday morning 13 / 14 August 2016. You and yours are cordially invited to the ceremony for donating, observing precepts, and meditating freely as scheduled below.

បុណ្យកាន់ទុក្ខលោកបណ្ឌិត កែម ឡី ២៥៦០

DSC06121រូបថតរសៀលថ្ងៃអង្គារ ១៥ កើតខែអាសាឍ ២៥៦០ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ២០១៦ នៅខាងមុខវត្ត ពេលលើកទង់ជាតិនិងទង់សាសនាឡើងវិញ បន្ទាប់ពីដាក់ចុះពាក់កណ្តាលដើម ដើម្បីកាន់ទុក្ខ ៨ ថ្ងៃចំពោះឃាតកម្មដ៏សាហាវព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃអាទិត្យ ៦ កើតខែអាសាឍ ២៥៦០ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ២០១៦ ។ សូមអនុមោទនាត្រេកអរបុណ្យកុសលគ្រប់យ៉ាង សូមអនុមោទនា ។

ខាងក្រោមនេះជាបច្ច័យចូលបុណ្យចូលរួមរំលែកជូនដល់ភរិយារបស់គាត់អ្នកស្រី ប៊ូ រចនា ។

This picture is on Tuesday afternoon 19 July 2016 while lifting up national and Buddhist flags after putting down those in the middle for eight days for mourning of assassination of Dr. Kem, Ley by brutal gunman on Sunday morning 10 July 2016 in Phnom Penh. Appreciate for all good deeds you have done together. Congratulation on merits. The following is the list of donors for supporting his wife Bu, Racana.